Khmer Dictionary: សារ
Chuon Nath's Khmer-Khmer Dictionary
-
សារ
( ន.នាមសព្ទ )
[សា ]
or សារៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សារ) ខ្លឹម; សេចក្ដីខ្ជាប់ខ្ជួន, មាំមួន, រឹងប៉ឹង; ការសំខាន់, របស់សំខាន់; គោល, គោលចារឹក, ហ្ល័កឋាន; កម្លាំង; អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; សំណាង, បុណ្យភ័ព្វ; តម្លៃ, ទ្រព្យ, សម្បត្តិ; របស់សុទ្ធ; សេចក្ដីពិត; ប្រយោជន៍, ផលប្រយោជន៍; ធាតុសុទ្ធឬធាតុផ្សំណាមួយ; សំបុត្រ, ចុតហ្មាយ; ពាក្យសង្ខេប, សេចក្ដីបំប្រួញ;... ។ គុ. រឹង, រ៉ឹងប៉ឹង, ខ្ជាប់ខ្ជួន, មាំមួន; ខ្លាំង, ដែលមានកម្លាំង; ដែលក្លាហាន, អង់អាច, អាចហាន; ដែលពិត, ប្រាកដ; មានតម្លៃ; ថ្លៃ, ថ្លៃថ្លា, ប្រសើរ, ខ្ពង់ខ្ពស់; សំខាន់; គ្រប់, គ្រប់សព្វ;... ។
- ខ្លឹមសារ ខ្លឹមរឹង, ខ្លឹមសំខាន់; ប្រយោជន៍ថ្លៃថ្លា ។
- មានសារមកដល់ មានសំបុត្រមកដល់ (សម័យឥឡូវមិនសូវមានប្រើ) ។
- ឥតសារ ឥតខ្លឹម; ឥតតម្លៃ; ឥតប្រយោជន៍ ។
- ឥតសព្ទឥតសារ ឥតផលប្រយោជន៍, មិនបានការ : សម្ដីឥតសព្ទឥតសារ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សារ៉ៈ, ដូចជា
- សារកតិកា សេចក្ដីប្តេជ្ញាមានហ្ល័កឋាន ។
- សារកម្មទណ្ឌ (--ក័ម-ម៉ៈទ័ន) សំបុត្រដែលសាមីខ្លួនអ្នកទ័លក្រធ្វើដាក់ដៃអ្នកម្ចាស់ប្រាក់ ប្រគល់ខ្លួនជាទាសៈឬទាសីនៅបម្រើគេ (ប្រើតែក្នុងសម័យពីដើម) ។
- សារគតិ គតិខ្ជាប់ខ្ជួន ។
- សារគន្ធ (--គន់-ធ ឬ --គន់) ក្លិនខ្លឹម (មានខ្លឹមចន្ទន៍ជាដើម) ។
- សារជាត ឬ - សារព្រឹក្ស ឈើមានខ្លឹម (ព. ផ្ទ. អសារជាតិ ឬ អសារព្រឹក្ស ។
- សារតាំង (សា--) សារ (សំបុត្រ) តែងតាំងដែលប្រមុខរដ្ឋចេញឲ្យទូតកាន់ទៅ ប្រគល់ជូនចំពោះប្រមុខរដ្ឋបរទេស ដែលទូតនោះត្រូវនៅអែបទាក់ទងជាមួយ : ប្រគល់សារតាំង, បានទទួលសារតាំង ។
- សារត្រា សំបុត្ររបស់អគ្គសេនាបតីប្រើជាផ្លូវរាជការ (សម័យពីដើម) : សំបុត្រប្រកាសរបស់រដ្ឋមន្រ្តីណាមួយប្រើជាផ្លូវរាជការ (សម័យបច្ចុប្បន្ន) : សារត្រារដ្ឋមន្រ្តីក្រសួងអប់រំជាតិ ។
- សារទស្សី អ្នកដែលយល់ឃើញធម៌ឬអ្វីមួយថាជាសារៈ (បើស្ត្រីជា សារទស្សិនី) ។
- សារទិស គ្រប់ទិស ។
- សារទុក្ខ ទុក្ខគ្រប់សព្វ, ទុក្ខទាំងពួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាទុក្ខ ក្នុងពាក្យ សា ១ កិ. ផង) ។
- សារទ្រព្យ ឬ--ធន ទ្រព្យមានតម្លៃ ។
- សារធម្ម ឬ--ធម៌ ធម៌ជាសារៈ, ធម៌ជាគោល ។
- សារបណ្ណ (--ប័ន) ឬ សារប័ព្វ, សារបញ្ជី សន្លឹកប្រាប់បញ្ជីមាតិកាឬសន្លឹកប្រាប់បញ្ជីរឿង, បញ្ជីមាតិកា, បញ្ជីរឿង ។
- សារប្បវត្តិ ឬ - សារព័ត៌មាន (សារៈ--) ដំណឹងពិត; ការសែត ។
- សារព័ស្តុ ឬ –វត្ថុ វត្ថុជាសារៈ, របស់មានតម្លៃ ។
- សារព្រឹក្ស ដូចគ្នានឹង សារជាត ។
- សារភណ្ឌ ភណ្ឌៈមានតម្លៃ; ទំនិញមានតម្លៃ ។
- សារភាព ភាវៈពិត, ដំណើរឬសេចក្ដីពិត : ទទួលសារភាព ទទួលតាមដំណើរពិត, ទទួលខុស ។
- សារភូត ដែលជាសារៈ, ដើមចម, ជាគោល, ជាហ្ល័កឋាន ។
- សារមតិ គំនិតដែលយល់ធម៌ឬអ្វីមួយថាជាសារៈ ។
- សារមតី អ្នកដែលមានគំនិតយល់ថាជាសារៈ (បើស្ត្រីជា សារមតិនី) ។
- សារមន្ទីរ មន្ទីរដាក់របស់មានតម្លៃ; វិវិធភណ្ឌដ្ឋាន ។
- សារវន្ត (--វាន់) ដែលមានសារៈ, ដែលមានប្រយោជន៍, ដែលសំខាន់, ប្រកបដោយខ្លឹមសារ ។
- សារវិទ ឬ--វិទូ អ្នកដឹងអ្វីៗដែលជាប្រយោជន៍ឬដែលមានតម្លៃ ។
- សារសព្ទ ពាក្យពិត; ពាក្យមានប្រយោជន៍, មានតម្លៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាសព្ទ ផង) ។
- សារសូន្យ (សំ. សារឝូន្យ) ដែលសូន្យចាកតម្លៃ; ដំណើរសូន្យចាកប្រយោជន៍ឬសូន្យចាកតម្លៃ, ការខូចប្រយោជន៍, ការអស់តម្លៃ ។
- សារាចរ (សារ៉ា-ច) លិខិតមានកម្មវត្ថុដូចគ្នាតែមួយដែលប្រាស្រ័យចំពោះបុគ្គលច្រើនគ្នា ដូចយ៉ាងលិខិតរបស់នាយករដ្ឋមន្រ្តី ដែលប្រាស្រ័យកិច្ចការជាមួយនឹងក្រសួងរដ្ឋមន្រ្តីនានាជាដើម : ប្រតិបត្តិតាមសារាចរ, ធ្វើសារាចរបង្គាប់ទៅគ្រប់ក្រុមក្រោមឱវាទ ។
- សារាសារ ឬ - សារាសារៈ (សំ. បា. < សារ + អាសារ) សារៈ និងអសារៈ; ខ្លាំងនិងខ្សោយ; កម្លាំងនិងកម្សោយ ។ល។
-
សារ
( ន.នាមសព្ទ )
[សា ]
ដំរីស្ដរឬដំរីមានភ្លុកដែលធំអស់ទំហំហើយ : ដំរីសារ ។ ព. ទ. បុ. ដំរីសារស្លាប់យកចង្អេរបាំង ការអាក្រក់យ៉ាងធំ ខំប្រឹងបិទបាំងដោយហេតុឬដោយឧបាយបន្តិចបន្តួច ធ្វើម្ដេចនឹងកំបាំង ។
- គជសារ (គច់-ជៈសា) ដំរីមាឌធំសម្បើម ។
Headley's Khmer-English Dictionary
-
សារ
( n )
[saa, saaraʔ]
letter, message, text; gist
-
សារ
( n )
[saa, saaraʔ]
large bull elephant with fully developed tusks; war elephant
-
សារ
( n )
[saa, saaraʔ]
substance, essence, main point, choicest part; marrow, pith, heartwood.
-
សារ
( adj )
[saa, saaraʔ]
to be important
-
សារ
( adj )
[saa, saaraʔ]
to be strong, virile; brave; superior, excellent.
-
សារ
( n )
[saa, saaraʔ]
strength, force, authority, power; boldness, courage, bravery
-
សារ
( n )
[saa, saaraʔ]
value, wealth, riches
-
សារ
( adj )
[saa, saaraʔ]
to be true, exact.
-
សារ
( n )
[saa, saaraʔ]
truth, precision
-
សារ
( n )
[saa, saaraʔ]
use, benefit, profit, advantage, gain (7) saa