Khmer Dictionary: សាក
Chuon Nath's Khmer-Khmer Dictionary
-
សាក
( កិ.កិរិយាសព្ទ )
ចម្លងយកបែបឲ្យដូចភាពដើម : សាកយកក្បាច់ប្រាសាទបន្ទាយស្រី ។ ល្បងមើលឲ្យដឹង, ពិសោធមើល : សាកមើលឲ្យដឹងសិន, យករបស់នុះមកសាកគ្នាមើល, ជាងសាកមាស ។
-
សាក
( កិ.កិរិយាសព្ទ )
កាត់សំបកមែកឈើក្រឡឹងជុំវិញប្រវែងប្រហែល១ ធ្នាប់ឬយ៉ាងវែងត្រឹម ២ធ្នាប់ (លៃតាមទំហំមែកឈើ) ហើយយកស្រកីដូងខ្ចោបដីក្តោបរុំព័ទ្ធជុំវិញ ចងរឹតចុងរបុំខាងក្រោមខាងលើឲ្យតឹងណែន, ចោះគូទបំពង់ស៊កកំណាត់សំពត់ដែលត្របាញ់ឲ្យចូល ដាក់ទឹកក្នុងបំពង់ចងបន្តោកពីលើ ឲ្យទឹកស្រក់មកលើរបុំដី ឲ្យដីសើមជានិច្ចកុំឲ្យស្ងួត, លុះដល់មែកឈើនោះដុះឫសចាក់ទម្លុះរបុំស្រកីដូងចេញមកក្រៅ ឃើញថាឫសនោះចាស់ល្មមកាត់បានហើយ អ្នកសាកត្រូវកាត់ផ្តាច់យកមកកប់នៅដីសើម, ត្រូវបំប៉នឲ្យដីនោះសើមជានិច្ច គឺផ្សាំឲ្យមែកសាករស់លាស់ស្រួលហើយសឹមយកទៅដាំ; ធ្វើបែបនេះហៅថា សាក គឺសាកមែកឈើឲ្យដុះឫស ។ មួយបែបផ្សេងទៀត បង្កប់មែកឬដើមឈើពួកខ្លះមានដើមម្លិះជាដើម ដែលងាយដុសឫសឲ្យកប់ទៅក្នុងដី លុះឈើនោះដុះឫសហើយ ក៏កាត់យកមកផ្សាំឬដាំសម្រេចតែម្ដង, ធ្វើបែបនេះក៏ហៅ សាក ដែរ (បារ. Marcotter) : សាកមែកល្មុត, សាកមែកសែដា, សាកដើមម្លិះលា... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំបៅ>បំបៅ និង ផ្សាំ ទៀតផង) ។
-
សាក
( ន.នាមសព្ទ )
(ស. សរសេរ ទ្រាក អ. ថ. សាក) រូប, រាង, រូបរាង នៃមនុស្សសត្វដែលស្លាប់ហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តាយសាក>តាយសាក ផង) ។
- សាកខ្មោច រូបបុគ្គលស្លាប់ ។
- សាកឆ្អឹង រាងឆ្អឹង ។
- សាកសព រូបរាងសព ។
- សាកអសុភ រូបអសុភ (រូបមនុស្សសត្វដែលស្លាប់ស្អុយ) ។
Headley's Khmer-English Dictionary
-
សាក
( v )
[saak]
to test, check, verify; to examine; to try
-
សាក
( v )
[saak]
to imitate, mimic, copy, duplicate
-
សាក
( v )
[saak]
to propagate (plants by cuttings); to graft a plant
-
សាក
( adj )
[saak]
to be exceptional, excellent, magnificent
-
សាក
( n )
[saak]
corpse, dead body (human or animal)
-
សាក
( v )
[saak]
to charge a battery
Reference: សាកអាគុយ -
សាកច្ឆា
( n )
[saakaccʰaa]
explanatory talk, discussion, conversation, argument.
-
សាកច្ឆា
( v )
[saakaccʰaa]
to discuss religious topics.
-
សាកច្ឆា
[saakaccʰaa]
to have long fruitless conversations
-
សាកត្រាក
( adj )
[saak - traak]
to be hanging down, sagging, drooping