Khmer Dictionary: សម្លោក
Chuon Nath's Khmer-Khmer Dictionary
-
សម្លោក
( ន.នាមសព្ទ )
[សំ-ល៉ោក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝ្លោក; សិលោក “គាថា, កាព្យ; ពាក្យសរសើរ”) ពាក្យស្លោក ។ ខ្មែរប្រើពាក្យស្លោកនេះផ្សេងពីសំស្រ្កឹតនិងបាលី គឺខ្មែរប្រើចំពោះតែពាក្យរៀលចួនរណ្តំ ច្រើនតែទាយលក្ខណៈមនុស្សឬសត្វពាហនៈ គឺគោ, ក្របី, ដំរី, សេះ និងបសុសត្វមានឆ្កែ, ឆ្មាជាដើម, ដូចជាសម្លោកមនុស្សថា មុខខ្លា ចង្កាហ៊ីង ពោះទ្រពីង ច្រមុះទាល ទាយថា មនុស្សមានលក្ខណៈបែបនេះ ច្រើនអង់អាចរលុះរលាញ មានសម្ដីថ្វីមាត់ក្អេងក្អាង... ។ បើគោបម្រើមានសម្លោកថា : ខ្នងកោង ក្រចកញី កន្ទុយខ្លី ភ្នែកលៀន ទំនាយថា គោនេះខ្លាំងរួសស្រណុកប្រើមិនស្ពឹក ។ ចងសម្លោក ឬ និពន្ធសម្លោក តែងជាពាក្យស្លោក : ចាស់ៗ បានពិនិត្យលក្ខណៈហ្មត់ចត់ហើយ ទើបនិពន្ធសម្លោកទុក ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្លោក ទៀតផង) ។
Headley's Khmer-English Dictionary
-
No matching entries found!