Khmer Dictionary: សម្លាប់
Chuon Nath's Khmer-Khmer Dictionary
-
សម្លាប់
( កិ.កិរិយាសព្ទ )
[សំ-ល៉ាប់]
ធ្វើឲ្យស្លាប់, បំបាត់ជីវិត, ផ្តាច់ជីវិត : សម្លាប់សត្វ ។ ព. ប្រ. កម្ចាត់បង់ឲ្យលែងកើតមានតទៅទៀត : សម្លាប់កិលេស ។ ធ្វើឲ្យស្លាប់សាច់ : សម្លាប់ស្បែក ។ បំផ្លាញ; បង្ខូចឬបង្ខាតប្រយោជន៍ : សម្លាប់ប្រយោជន៍ ។ លាក់ពុត; សម្ដែងកលមាយាធ្វើហាក់ដូចជាស្លាប់ : សម្លាប់ពុត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុត ផង) ។ កួចចំណងមួយបែបផ្ទុយពីបត់ចន្ទាស គឺទាញកន្ទុយខ្សែចំណងម្ខាងឲ្យផុតស្រឡះពីរង្វង់ចំណង : ចងសម្លាប់មុខ (ព. ផ្ទ. បត់ចន្ទាស) ។ល។
Headley's Khmer-English Dictionary
-
No matching entries found!