Khmer Dictionary: សម្រាប់
Chuon Nath's Khmer-Khmer Dictionary
-
សម្រាប់
( គុ.គុនសព្ទ )
[សំ-រ៉ាប់]
ដែលមានស្រាប់, ដែលបម្រុង, ដែលត្រូវប្រកបតាមការ : ដែកជារបស់សម្រាប់ប្រើការបានច្រើនយ៉ាង; ក្រដាសសម្រាប់សរសេរ ។
- មន្រ្តីសម្រាប់ឯក មន្រ្តីសម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ; សម្រាប់ទោ សម្រាប់ក្សត្រិយ៍ឧភយោរាជ;... (ក្នុងសម័យពីដើម) ។
-
សម្រាប់
( ន.នាមសព្ទ )
ចង្ហាន់ដែលទាយកទាយិការៀបផ្គត់ផ្គង់បម្រុង ឬប្រចាំទុកឲ្យមានស្រេចស្រាប់ ដើម្បីប្រគេនបព្វជិតរាល់ថ្ងៃ : រៀបសម្រាប់ប្រគេនលោក, រៀបចង្ហាន់ពីរសម្រាប់ ។ ភោជនាហារដែលគ្រហស្ថរៀបផ្គត់ផ្គង់គ្រហស្ថជានិច្ចហៅ សម្រាប់ ដែរក៏មាន តែមិនសូវប្រើ ។ វត្ថុដែលបម្រុងឲ្យមានស្រាប់, ប្រដាប់ : ខោអាវមួយសម្រាប់, ស្បែកជើងពីរសម្រាប់ ។
Headley's Khmer-English Dictionary
-
No matching entries found!