Khmer Dictionary: សម្ភោជ
Chuon Nath's Khmer-Khmer Dictionary
-
សម្ភោជ
( ន.នាមសព្ទ )
[សំ-ភោច]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការបរិភោគអាហារជាមួយគ្នា; ការលៀងភ្ញៀវ ។ ខ្មែរប្រើជា កិ. “លៀងភ្ញៀវ”, ចំពោះការលៀងភ្ញៀវក្នុងវេលាប្រជុំឆ្លងឬឡើងមន្ទីរថ្មីជាដើម; ទោះបីមិនមានលៀងភោជនាហារសោះទេ គ្រាន់តែប្រជុំភ្ញៀវឆ្លងឬឡើងមន្ទីរថ្មីជាដើមក៏ហៅ សម្ភោជ ដែរ; ប្រើជា សម្ភោទ្យ ក៏បាន, បើមានថ្លែងសេចក្ដីរៀបរាប់ពីដំណើរកិច្ចការនោះផង ច្រើនហៅ សម្ពោធ ឬ សម្ពោធន៍ (ហៅចំពោះតែការធំដុំឬការប្លែក, បើការធម្មតាឬការរាយរង ហៅថា ឡើង ឬ ឆ្លង, និយាយថា ឡើងផ្ទះថ្មី, ឆ្លងសាលា) ។
Headley's Khmer-English Dictionary
-
សម្ភោជ
( v )
[sɑmpʰouc]
to celebrate (with an informal ceremony), to feast guests.
-
សម្ភោជ
( n )
[sɑmpʰouc]
celebration, feast, banquet