Khmer Dictionary: សម្ភវេសី
Chuon Nath's Khmer-Khmer Dictionary
-
សម្ភវេសី
( ន.នាមសព្ទ )
[ស័ម-ភៈ--]
( បា.បាលី ( បាលីភាសា ) )
(< សម្ភវ “ការកើត, កំណើត” + ឯសី “អ្នកស្វែងរក, អ្នករក”) អ្នករកដំណើរកើត គឺសត្វដែលនៅក្នុងគ័ភ៌ឬនៅក្នុងស្រោមស៊ុត បម្រុងនឹងសម្រាលឬញាស់តាមកាលកំណត់ (ចំពោះ ជលម្ពុជៈ និង អណ្ឌជៈ); សត្វដែលផ្តើមចាប់កំណើតក្នុងខណៈចិត្តទី ១ ឬដែលផ្តើមចាប់កំណើតឡើងដោយឥរិយាបថណា នៅមិនទាន់ផ្លាស់ឥរិយាបថនោះ (ចំពោះ សំសេទជៈ និង ឧបបាតិកៈ); សត្វដែលកំពុងស្វែងរកទីកើតតៗទៅទៀត (និយាយដោយរួបរួម); បើស្ត្រីជា សម្ភវេសិនី (តែមិនសូវប្រើ); ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សូមផ្សាយមេត្តាឆ្ពោះពួកសត្វ នៅក្នុងវាលវដ្ដភពទាំងបីទោះសត្វពួកសម្ភវេសី ឲ្យមានសេចក្ដីសុខក្សេមក្សាន្ត ។ ព. ផ្ទ. ភូត “សត្វដែលកើតស្រេចហើយ” ។
Headley's Khmer-English Dictionary