Khmer Dictionary: សម្បត្តិ
Chuon Nath's Khmer-Khmer Dictionary
-
សម្បត្តិ
( ន.នាមសព្ទ )
[សំប័ត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីសម្រេច, ការសមប្រកប; ការបរិបូណ៌; ការគ្រប់ព្រមឬគ្រប់គ្រាន់; សេចក្ដីសុខ; លំអ; គុណភាព; ទ្រព្យ, ធនធាន : មានសម្បត្តិ; សម្បត្តិមនុស្ស, សម្បត្តិសួគ៌, សម្បត្តិនិញ្វន ។
- សម្បត្តិសម្បូណ៌ ការបរិបូណ៌ដោយសម្បត្តិ ។
- គុណសម្បត្តិ ឬ - គុណសម្ប័ទ, --សម្បទា ការបរិបូណ៌ដោយគុណ ។ល។ ពាក្យសុភាសិតបុរាណ : សម្បត្តិកម្ចាត់ព្រួយ មានគេជួយមិនបាច់ហៅរក ។ ពាក្យសុភាសិតសម័យថ្មី : សម្បត្តិច្រើន ចម្រើនបុណ្យ ប្រពន្ធល្អ បរិបូណ៌មិត្រ ចិត្តទូលាយ ងាយទាំងគ្រប់ ។
Headley's Khmer-English Dictionary
-
សម្បត្តិ
( n )
[sɑmbat]
charm, beauty
-
សម្បត្តិ
( n )
[sɑmbat]
wealth, asset(s), property, belongings, possessions; prosperity; abundance, sufficiency, easy circumstances; state of good health
-
សម្បត្តិ
( n )
[sɑmbat]
completion, termination
-
សម្បត្តិ
( n )
[sɑmbat]
peace, tranquility