Khmer Dictionary: សម្ទាយ
Chuon Nath's Khmer-Khmer Dictionary
-
សម្ទាយ
( គុ.គុនសព្ទ )
[សំ-ម្ទាយ ]
( បា.បាលី ( បាលីភាសា ) )
(សមទាយ ន. “របស់ដែលត្រូវឲ្យស្មើគ្នា, រង្វាន់ស្មើភាគគ្នា; រង្វាន់សាមញ្ញឬដែលជាធម្មតា”) សាមញ្ញ, ដែលជាធម្មតា, រាយរង, បន្ទាប់បន្សំ; ដែលរាប់រយរាប់ពាន់ :
- ការសម្ទាយ ការងាររាយរង, ការបន្ទាប់បន្សំ ។
- មនុស្សសម្ទាយ មនុស្សសាមញ្ញ, មនុស្សរយ ។
- សុខទុក្ខសម្ទាយ សុខទុក្ខជាធម្មតា ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ការក្រកុំគិតងាយ ការសម្ទាយជាកម្រោល សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា (សាស្រ្តាច្បាប់កេរ្តិ៍កាល) ។
Headley's Khmer-English Dictionary
-
សម្ទាយ
( adj )
[sɑmtiey]
to be usual, ordinary, normal; average, general, common; small, unimportant, trivial eg. សុខទុក្ខសម្ទាយ normal state of health
-
សម្ទាយ
( adj )
[sɑmtiey]
to be dependent, subordinate
-
សម្ទាយ
( adj )
[sɑmtiey]
to be countless, innumerable