Khmer Dictionary: សម្កុង
Chuon Nath's Khmer-Khmer Dictionary
-
សម្កុង
( ន.នាមសព្ទ )
[សំ-កុង ]
ឈ្មោះឈើមួយប្រភេទ មែកយុលស្លុបជាដរាប ស្លឹកស្រដៀងនឹងសណ្ដាន់ ប្រើស្ងោរយកទឹកជ្រលក់សូត្រជាដើមបាន ។ សរសេរជា សំកុង ក៏បាន ។
-
សម្កុង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទទូរស្កុងឬដែលមើលទៅឃើញស្កុង : អង្គុយសម្កុង, ឈរសម្កុង (ម. ប្រ., ច្រ. ប្រ. ស្កុង ជាង) ។ សរសេរជា សំកុង ក៏បាន ។
-
សម្កុង
( កិ.កិរិយាសព្ទ )
បញ្ចេញសំឡេងឬយំឮសូរ អ៊ឺតៗ... ក្នុងវេលាយប់ (ចំពោះតែក្រួចអ៊ឺត) : ក្រួចសម្កុង (បើយំក្នុងវេលាថ្ងៃហៅ អ៊ឺត) ។ សរសេរជា សំកុង ក៏បាន ។
Headley's Khmer-English Dictionary
-
No matching entries found!