Khmer Dictionary: សមុទយៈ
Chuon Nath's Khmer-Khmer Dictionary
-
សមុទយៈ
( ន.នាមសព្ទ )
[សៈមុ-ទៈយៈ]
or សមុទ័យ (សៈមុ-ទៃ)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សមុទយ) ការតាំងឡើង; ការប្រមូល, រួបរួម; ការទាក់ទងរកគ្នា; មូលហេតុ : ដំណើរនេះមានអ្វីជាសមុទ័យ ? ព. ពុ. ហេតុឬកំណើតនៃសេចក្ដីទុក្ខ គឺតណ្ហាដែលជាមូលហេតុបណ្ដាលឲ្យទុក្ខកើតឡើង : សេចក្ដីទុក្ខគ្រប់យ៉ាងមានតណ្ហាជាសមុទ័យ ។
- សមុទយសច្ច តណ្ហាជាហេតុនៃសេចក្ដីទុក្ខរាប់ថាជាសច្ចៈមួយ (ព. ពុ.) ។
Headley's Khmer-English Dictionary
-
សមុទយៈ
( n )
[saʔmuʔteaʔyeaʔ]
inception, beginning, commencement; basis, cause; reason
-
សមុទយៈ
( n )
[saʔmuʔteaʔyeaʔ]
gathering, grouping