Khmer Dictionary: សមុជ្ជល
Chuon Nath's Khmer-Khmer Dictionary
-
សមុជ្ជល
( គុ.គុនសព្ទ )
[សៈមុច-ជៈ លៈ ឬ --ជល់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សមុជ្ជ្វល ឬ សមុជ្វល) ដែលរុងរឿងខ្លាំង, ភ្លឺរន្ទាល, ច្រាលឆ្អៅ, សន្ធោសន្ធៅ, ព្រោងព្រាយ; ចិញ្ចែងចិញ្ចាច : រស្មីសមុជ្ជល, ពន្លឺសមុជ្ជល ។
- សមុជ្ជលប្បភា ឬ - សមុជ្ជលរង្សី (--ជៈល័ប-ប៉ៈភា ឬ--ជៈ លៈរុ័ង-សី) រស្មីរុងរឿងខ្លាំង ។
- សមុជ្ជលាភា ឬ - សមុជ្ជលោភាស (បា. < សមុជ្ជល + អាភា ឬ ឱភាស “ពន្លឺ”) ពន្លឺព្រោងព្រាយ, ចិញ្ចែងចិញ្ចាច ។ល។
Headley's Khmer-English Dictionary
-
សមុជ្ជល
( adj )
[saʔmuccʊəl, saʔmucceaʔleaʔ]
to be brilliant, splendid, shining; prominent, outstanding, remarkable