Khmer Dictionary: សមុច្ឆេទ
Chuon Nath's Khmer-Khmer Dictionary
-
សមុច្ឆេទ
( ន.នាមសព្ទ )
[សៈមុច-ឆេទៈ ឬ --ឆែត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការកាត់ដាច់ស្រឡះ, ការកាត់ផ្ដាច់, ការផ្ដាច់ផ្តិល; ការរំលាង; ការកម្ចាត់បង់ ។
- សមុច្ឆេទក្ខ័យ ឬ
- --ក្ស័យ (--ទ័ក--) ដំណើរអស់អាយុព្រោះអកុសលកម្មឬព្រោះរោគមកផ្ដាច់ ។
- សមុច្ឆេទប្បហាន ឬ
- --ប្រហាន (ទ័ប-ប៉ៈ ឬ ប្រៈ--) ការលះកិលេសបានដោយដាច់ខាត : ព្រះអរហន្តលះកិលេសដោយសមុច្ឆេទប្បហាន (ព. ពុ.) ។
- សមុច្ឆេទមរណៈ (--ទៈមៈរៈណៈ) សេចក្ដីស្លាប់ព្រោះអកុសលកម្ម ឬព្រោះរោគមកផ្ដាច់ជីវិត ។
- សមុច្ឆេទវិរតិ (--ទៈវិរៈតិ) ការវៀរលែងចាកទោសដោយដាច់ខាត (ការវៀររបស់ព្រះអរហន្ត) ។ល។
Headley's Khmer-English Dictionary
-
សមុច្ឆេទ
( n )
[saʔmuccʰeeteaʔ]
eradication, removal, extirpation, extermination; abandonment, renunciation