Khmer Dictionary: សមាស
Chuon Nath's Khmer-Khmer Dictionary
-
សមាស
( ន.នាមសព្ទ )
[សៈម៉ាស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការបង្រួមចូល; ការបំប្រួញឲ្យខ្លី, ឲ្យតិចចុះ, ឲ្យសង្ខេប ។ ព. វ. សព្ទតន្តិភាសាយ៉ាងដូចបាលីនិងសំស្រ្កឹតដែលបំប្រួញបទតាំងពីពីរឡើងទៅឲ្យជាប់គ្នាតែមួយ, ដូចជា : សមាន + អានុភាព > សមា-នានុភាព អានុភាពស្មើគ្នា ឬអ្នកដែលមានអានុភាពប្រហែលគ្នា; រាជ + វង្ស + អនុវង្ស > រាជវង្សានុវង្ស វង្សស្ដេចធំនិងតូច ឬវង្សស្ដេចនិងវង្សដែលជាប់ក្រសែស្ដេច ប៉ុន្តែឃ្លាតក្លាយហើយ; យ៉ាងនេះ ហៅថា បទសមាស ឬ សមាសនាម ។
- សមាសកិរិយា ឬ --ក្រិយា (សៈម៉ាសៈកិរ៉ិយ៉ា ឬ --ក្រិយ៉ា) កិរិយាសព្ទតន្តិភាសា ដែលមានសព្ទដទៃរៀងភ្ជាប់ពីខាងដើមរួមជាមួយផង, ដូចជា មនសិ “ក្នុងចិត្ត” + ករោតិ “(គេ)ធ្វើ” > មនសិករោតិ (គេ) ធ្វើទុកក្នុងចិត្ត, (គេ) យកចិត្តទុកដាក់; សច្ឆិ “ជាក់ច្បាស់” + កត្វា “ធ្វើហើយ” > សច្ឆិកត្វា ធ្វើឲ្យជាក់ច្បាស់ហើយ, យល់ជាក់ហើយ (ព. វ.) ។
- សមាសភាព (--សៈភាប) ភាពនៃការរួបរួមចូលជាមួយគ្នា, ដំណើររួមចូលជាមួយគ្នា : សមាសភាពនៃគណៈរដ្ឋមន្រ្តី, សមាសភាពរបស់គណៈកម្មការ ។ល។
Headley's Khmer-English Dictionary
-
សមាស
( n )
[saʔmaah, saʔmaahsaʔ-]
shortening (in length), decrease, reduction; summarizing; formation of compound words
-
សមាស័ទ
( n )
[saʔmaasat]
sitting together (side by side); moving close to; entering a place to look for someone or something