Khmer Dictionary: សមាធិ
Chuon Nath's Khmer-Khmer Dictionary
-
សមាធិ
( ន.នាមសព្ទ )
[សៈម៉ា-ធិ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដំណើរតាំងស៊ប់មាំនៃចិត្ត, ការចុះចិត្តស៊ប់ឬស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង, ការនឹករំពឹងស្លុងចិត្ត; ដំណើរស្លុងចិត្តស៊ប់ក្នុងអង្គឈាន : ចម្រើនសមាធិ, បានសមាធិ (ព. ពុ.) ។
- សមាធិចិត្ត ចិត្តដែលចុះស្លុងស៊ប់ក្នុងសមាធិ, ចិត្តជាសមាធិ ។
- សមាធិយោគ ការព្យាយាមចម្រើនសមាធិ : ធ្វើសមាធិយោគ ។ ល។
- ខណិកសមាធី (ខៈណិ-កៈ--) ការនឹករំពឹងស្លុងចិត្តក្នុងអារម្មណ៍ណាមួយ បានតែមួយស្របក់ក៏បាត់ទៅវិញ ។
- មច្ឆាសមាធិ សមាធិខុសផ្លូវខុសទំនង ។
- សម្មាសមាធិ សមាធិត្រូវផ្លូវ ត្រូវទំនង ។
- អប្បនាសមាធិ (អ័ប-ប៉ៈ ន៉ា--) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គឈានពេញបរិបូរ ។
- ឧបចារសមាធិ (ឧប៉ៈចារ៉ៈ--) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គបឋមជ្ឈាន ប៉ុន្តែមិនទាន់ពេញបរិបូរ (ព. ពុ.) ។ល។
Headley's Khmer-English Dictionary
-
សមាធិ
( v )
[saʔmaatʰiʔ]
to purify oneself, to overcome passion.
-
សមាធិ
( n )
[saʔmaatʰiʔ]
reflection, self-contemplation, devotion; religious concentration, meditation (in Buddhism, a self-collected, intent state of mind and meditation. It includes: guarding the senses, self-possession, contentment, emancipation from the five hindrances, and the four Jhānas ឈាន)