Khmer Dictionary: សមសញ្ញា
Chuon Nath's Khmer-Khmer Dictionary
-
សមសញ្ញា
( ន.នាមសព្ទ )
[សៈម៉ៈស័ញ-ញ៉ា]
( បា. ស.បាលីភាសាសន្មត )
ការសម្គាល់ថា ស្មើ, ស្មើគ្នា ។ ជាសព្ទសន្មតជាឈ្មោះនៃវណ្ណយុត្តមួយយ៉ាង ដោយយកយុគលពិន្ទុ (ៈ) នេះមកប្រើជំនួសពាក្យ គឺ, គឺថា, ក៏គឺ, ឬក៏គឺ សម្រាប់ប្រើខាង វិវរណៈ ក្នុងវេយ្យាករណ៍ ខៃជម្រាលពាក្យឬសេចក្ដីពីមួយឲ្យជ្រាលទៅរកមួយ ឲ្យដឹងថា មានអត្ថន័យស្មើគ្នា, ដូចជា ល្ងង់ គឺ មិនចេះ, មិនចេះ គឺ មិនដឹង គឺថា មិនដឹងមិនយល់សោះឡើយ ក៏គឺ ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង ។ ក្នុងវេយ្យាករណ៍អាចមក សមសញ្ញា ប្រើជា ល្ងង់ : មិនចេះ : មិនដឹង : មិនដឹងមិនយល់សោះឡើយ : ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង (ដំឡូងមូល) ។ (ប្រើចំពោះតែក្នុងវេយ្យាករណ៍ឬក្នុងវិធីវិទ្យាសាស្រ្តខ្លះប៉ុណ្ណោះ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវរណៈ>វិវរណៈ, វិវរណីយៈ, សទិសសញ្ញា និង ទ្វន្ទ្វសញ្ញា, គតសញ្ញា, អាគតសញ្ញា ទៀតផង ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
សមសញ្ញា
[sɑɑ mɔɔ saɲɲaa]
the colon ( : ) (sign of punctuation)