Khmer Dictionary: សមត្ថ
Chuon Nath's Khmer-Khmer Dictionary
-
សមត្ថ
( គុ.គុនសព្ទ )
[សៈមុ័ត-ថៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សមថ៌) ដែលអាច, ដែលអាចហាន ។ ន. សេចក្ដីអាច, ការអាចហាន, ការហ៊ាន; ដំណើរធ្វើកើត ។
- សមត្ថកាល វេលាដែលនៅប្រឹងប្រែងបាន, វេលាដែលធ្វើការកើតនៅឡើយ (វេលាកំពុងពេញកម្លាំង) ។
- សមត្ថគុណ គុណនៃសេចក្ដីអាចហាន ។
- សមត្ថចិត្ត ចិត្តហ៊ាន, ចិត្តមុត ។
- សមត្ថបុរស បុរសអាចហាន, មនុស្សហ៊ាន, មនុស្សមុត; អ្នកធ្វើការកើត, មនុស្សបានការ ។
- សមត្ថភាព ភាពនៃសេចក្ដីអាចហាន, សេចក្ដីមោះមុត ។ល។
Headley's Khmer-English Dictionary
-
សមត្ថ
( adj )
[samattʰaʔ]
to be capable, able, qualified, having the right (to something), having sufficient strength / force / power (to do something).
-
សមត្ថ
( n )
[samattʰaʔ]
fitness, power, capability, ability; courage