Khmer Dictionary: សមណ
Chuon Nath's Khmer-Khmer Dictionary
-
សមណ
( ន.នាមសព្ទ )
[សៈម៉ៈណៈ]
or សមណៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សមណ; ឝ្រមណ) អ្នកមានព្យាយាមដុតកម្តៅបាប, អ្នកខំប្រឹងប្រព្រឹត្តធម៌ធ្វើកាយវាចាចិត្តឲ្យស្ងប់ចាកបាប, អ្នកស្ងប់, អ្នករម្ងាប់បាប (អ្នកបួស) ។
- សមណកិច្ច ឬ - ស្រមណក្រឹត្យ កិច្ចការឬក្រឹត្យរបស់សមណៈ ។
- សមណគារវៈ ឬ - សមណគោរព សេចក្ដីគោរពចំពោះសមណៈ ។
- សមណចរិយា ការប្រព្រឹត្តរបស់សមណៈ, សណ្ដាប់ធ្នាប់ឬបែបបទរបស់សមណៈ ។
- សមណជនជី (សៈម៉ៈណៈជន់ជី) សមណជន គឺអ្នកបួសនិងតាជីឬយាយជី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំងឿងដោយខ្យល់ កុំឱនពាក្យពល កុំខ្វល់ដោយស្រី កុំកាន់ពិសយង់ គប់នូវស្ត្រី សមណជនជី កុំឲ្យក្តីត្រូវ ។ (សាស្រ្តាច្បាប់ រាជនេតិ ជានិពន្ធនៃព្រះរាជសម្ភារ) ។
- សមណធម៌ ធម៌សម្រាប់សមណៈ, សមថធម៌ ។
- សមណបរិក្ខារ គ្រឿងប្រដាប់សម្រាប់សមណៈប្រើប្រាស់ ។
- សមណបរិភោគ ការប្រើប្រាស់បច្ច័យ ៤ តាមបែបបទរបស់សមណៈ ។
- សមណប្បដិញ្ញា (សៈម៉ៈណ័ប-ប៉ៈដិញ-ញ៉ា) ការប្តេជ្ញាខ្លួនថាជាសមណៈ, ការប្តេជ្ញាខ្លួនដែលមិនមែនសមណៈថាជាសមណៈ ។
- សមណប្បដិបត្តិ (សៈម៉ៈណ័ប-ប៉ៈដិបាត់) សេចក្ដីបដិបត្តិរបស់សមណៈឬសម្រាប់សមណៈ (ប្រើជា សមណប្បដិបទា ឬ ស្រមណប្រតិបត្តិ, --ប្រតិប័ទ ក៏បាន) ។
- សមណព្រាហ្មណ៍ សមណៈនិងព្រាហ្មណ៍ ។
- សមណភាព ភាព, បែបបទរបស់សមណៈ ។
- សមណភេទ (បា. សមណវេស) ភេទជាសមណៈ ។
- សមណសព្ទ ឬ - ស្រមណសព្ទ ពាក្យសម្រាប់សមណៈនិយាយស្ដីឬសម្រាប់និយាយស្ដីទៅរកសមណៈ, ដូចជា អាត្មា (ខ្ញុំ), ចម្រើនពរ (បាទ,...), ឆាន់ (បរិភោគ), សិង (ដេក) ជាដើម (ហៅថា សមណសព្ទ) ។
- សមណសារូប (បា. --សារុប្ប) ដំណើរសមគួរឬសមរម្យដល់សមណៈ, ការស្លៀកដណ្តប់ត្រឹមត្រូវតាមបែបបទរបស់សមណៈ ។ល។
Headley's Khmer-English Dictionary
-
សមណ
( n )
[saʔmaʔnaʔ]
one who follows the Dharma, one who strives to live in accord with Buddhist principles; (young) Buddhist monk; ascetic, wanderer, recluse
-
សមណី
( n )
[saʔmaʔnəy]
nun (Buddh.)
-
សមណុត្តមាភិសេក
( n )
[saʔmaʔnottaʔmaapʰiʔsaek]
installation / inauguration of the chief Buddhist patriarch
-
សមណុទ្ទេស
( n )
[saʔmaʔnotteih]
senior novice monk, old novice monk
-
សមណោគ្រួ
( n )
[saʔmaʔnaokruə]
census, population