Khmer Dictionary: សមគ្គ
Chuon Nath's Khmer-Khmer Dictionary
-
សមគ្គ
( គុ.គុនសព្ទ )
[សៈមុ័ក-គៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សមគ្រ) ដែលព្រមព្រៀងគ្នា, មូលគ្នា, រូបរួមគ្នា; ទាំងអស់, ទាំងមូល; ទួទៅ ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ :
- សមគ្គកម្ម ការព្រមព្រៀងគ្នា ។
- សមគ្គចិត្ត ចិត្តព្រមព្រៀង ។
- សមគ្គចេតនា គំនិតព្រមព្រៀង ។
- សមគ្គភាព ភាពឬដំណើរព្រមព្រៀងគ្នា, សេចក្ដីព្រមព្រៀង ។
- សមគ្គសំវាស ឬ--សង្វាស (--ស័ង ឬ សង់-វ៉ាស) ការនៅរួមព្រមចិត្តគំនិតគ្នា, ការនៅរួមសុខរួមទុក្ខ (របស់ស្វាមីភរិយា) ។ល។
Headley's Khmer-English Dictionary