Khmer Dictionary: សភាគ
Chuon Nath's Khmer-Khmer Dictionary
-
សភាគ
( ន.នាមសព្ទ )
[សៈភាគៈ ឬ --ភាក ]
( បា.បាលី ( បាលីភាសា ) )
ដែលមានចំណែកស្មើគ្នា គឺដែលត្រូវគ្នា, ដូចគ្នា; ដែលត្រូវចិត្តត្រូវគំនិតគ្នា, ដែលជិតដិតស្និទ្ធស្នាលនឹងគ្នា ។ ន. មនុស្ស, សត្វឬអ្វីៗ ដែលត្រូវគ្នា, ដូចគ្នា, ស្មើចិត្តគំនិតគ្នា : ខ្ញុំនិងមនុស្សនុះ ជាសភាគនឹងគ្នា (ព. ផ្ទ. វិសភាគ)។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សៈភាគៈ, ដូចជា
- សភាគជន ឬ--បុគ្គល ជនឬបុគ្គលដែលមានអធ្យាស្រ័យត្រូវគ្នា ។
- សភាគភិក្ខុ ភិក្ខុដែលមានវត្តប្រតិបត្តិឬអធ្យាស្រ័យស្មើគ្នា ។
- សភាគាបត្តិ (--ប័ត; បា. < សភាគ + អាបត្តិ) អាបត្តិត្រូវគ្នា (ព. វិ. ពុ.) ។
- សភាគារម្មណ៍ (បា. < សភាគ + អារម្មណ) អារម្មណ៍ត្រូវគ្នា, មិនជាទំនាស់នឹងគ្នា ។ល។
Headley's Khmer-English Dictionary
-
សភាគ
( adj )
[saʔpʰiek]
to be homogeneous; similar, alike; agreeable; common
-
សភាគ
( adj )
[saʔpʰiek]
to be close, sincere (of friendship)
-
សភាគាបត្តិ
( n )
[saʔpʰiekiepatteʔ]
discipline / rule (of monks)
-
សភាគារម្មណ៍
( n )
[saʔpʰiekierɑm]
agreeable thought or idea, common thought