Khmer Dictionary: សព្ភិ
Chuon Nath's Khmer-Khmer Dictionary
-
សព្ភិ
( អា. និ.អាយតនិបាត )
[ស័ប ឬ សប់-ភិ]
( បា.បាលី ( បាលីភាសា ) )
(< សន្ត > ស + ហិ > ភិ) ដោយសប្បុរសទាំងឡាយ, ជាមួយនឹងពួកសប្បុរស (ព. ផ្ទ. អសព្ភិ) ។ ពាក្យសម្រាប់ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, មានសេចក្ដីថា “របស់ពួកសប្បុរស”, ដូចជា សព្ភិកម្ម អំពើរបស់ពួកសប្បុរស ។
- សព្ភិធម៌ ធម៌របស់ពួកអ្នកស្ងប់ ។
- សព្ភិវាចា ឬ
- --វាទ សម្ដីរបស់ពួកសប្បុរស ។
- សព្ភិវាទី អ្នកពោលពាក្យតាមលំអានធម៌របស់ពួកសប្បុរស (បើស្ត្រីជា សព្ភិវាទិនី) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សប្បុរិស ផង) ។
Headley's Khmer-English Dictionary
-
សព្ភិ
[sappʰiʔ-]
element in Indic compounds meaning `by, of, or relating to wise people'
Eg. សព្ភិកម្ម: `deeds of wise people'