Khmer Dictionary: សន្និសីទ
Chuon Nath's Khmer-Khmer Dictionary
-
សន្និសីទ
( ន.នាមសព្ទ )
[សន់-និ-សិត]
( បា.បាលី ( បាលីភាសា ) )
ពាក្យនេះតាមបាលីគឺមានន័យដូចគ្នានឹងសន្និស័ទដែរ ប៉ុន្តែសព្វថ្ងៃនេះខ្មែរយើងប្រើសំដៅយកការប្រជុំគ្នាជជែកពិភាក្សាអំពីបញ្ហាផ្សេងៗ ដែលឋិតនៅក្នុងសភាពស្មុគស្មាញ មិនទាន់ដាច់ស្រេច ដើម្បីរិះរកផ្លូវចេញឬដោះស្រាយឲ្យជ្រះស្រឡះ; ការថ្លែងសេចក្ដីពន្យល់អំពីបញ្ហាផ្សេងៗដល់សាធារណជន : ធ្វើសន្និសីទ, ស្ដាប់សន្និសីទ (បារ. Conférence) ។
Headley's Khmer-English Dictionary