Khmer Dictionary: សន្និបាត
Chuon Nath's Khmer-Khmer Dictionary
-
សន្និបាត
( ន.នាមសព្ទ )
[សន់-និ-បាត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំនិបាត ឬ សន្និ--) ការប្រជុំ, ការចួបជុំ; ការប្រមូលរួបរួមគ្នា; ការលាយផ្សំគ្នា : ធ្វើសន្និបាត ។ ក្នុងសន្និបាត ក្នុងទីប្រជុំ ។
- ក្រុមសន្និបាត ក្រុមអ្នកប្រជុំធ្វើការរួមគ្នា, ក្រុមជំនុំ ។
- ទីសនិ្នបាត ទីប្រជុំ ។ បើរៀងពីខាងដើមសព្ទដទៃ អ. ថ. សន់-និ-ប៉ាតៈ ឬ --បាត, ដូចជា :
- សន្និបាតជាតិ ជាតិមនុស្សផ្សេងៗគ្នាដែលរួបរួមទុកដូចជាជាតិមួយ នៅក្នុងអំណាចច្បាប់រាជការតែមួយ : ពួកសន្និបាតជាតិ ។
- សន្និបាតដ្ឋាន ឬ--ស្ថាន ទីដែលប្រជុំគ្នា, ទីសម្រាប់ប្រជុំ ។
- សន្និបាតមាល, --សភា --សាលា រោងសម្រាប់ប្រជុំ ។
- សន្និបាតរោគ រោគច្រើនយ៉ាងដែលប្រជុំកើតដំណាលគ្នាតែក្នុងរូបមួយ (ហៅ សន្និបាតាពាធ ក៏បាន) ។
Headley's Khmer-English Dictionary