Khmer Dictionary: សន្ថវៈ
Chuon Nath's Khmer-Khmer Dictionary
-
សន្ថវៈ
( ន.នាមសព្ទ )
[សន់-ថៈវ៉ៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សន្ថវ; សំស្ដវ) ដំណើរជិតដឹតនឹងគ្នា, ការស្និទ្ធជិតនឹងគ្នា ។ ការរួមសុខទុក្ខ, ការធ្វើមេថុនសេវនកិច្ច : ធ្វើសន្ថវៈ, សេពសន្ថវៈ ។
- សន្ថវកិច្ច មេថុនសេវនកិច្ច ។
- សន្ថវមិត្ត ឬ - --មិត្រ មិត្រដែលមានសេចក្ដីស្និទ្ធជិតដិតយ៉ាងមាំ ។
- សន្ថវរតិ (--រៈតិ) តម្រេកក្នុងការធ្វើសន្ថវកិច្ច ។ល។
Headley's Khmer-English Dictionary