Khmer Dictionary: សទ្ធម្ម
Chuon Nath's Khmer-Khmer Dictionary
-
សទ្ធម្ម
( ន.នាមសព្ទ )
[ស័ត-ធ័ម ]
or សទ្ធម៌ (ស័ត-ធ័រ)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< សត៑, ត៑ > ទ៑ + ធម៌ > សទ្ធម៌) ធម៌របស់សប្បុរសគឺធម៌របស់បុគ្គលអ្នកស្ងប់, អ្នកត្រឹមត្រូវ (ច្រើនប្រើពាក្យ ព្រះ ផ្សំពីខាងដើម) : ស្ដាប់ព្រះសទ្ធម្ម, រៀនព្រះសទ្ធម្ម (ព. ពុ.) ។ ច្បាប់សម្រាប់ប្រដៅមនុស្សឲ្យស្ងប់, ឲ្យប្រព្រឹត្តត្រឹមត្រូវ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ត-ធ័មមៈ ឬ --ធ័រ-មៈ, ដូចជា :
- សទ្ធម្មដ្ឋិតិ (ស័ត-ធ័ម-ម័ត-ឋិ-តិ) ការឋិតនៅឬតាំងនៅនៃព្រះសទ្ធម្ម ។
- សទ្ធម្មទេសនា ការសម្ដែងព្រះសទ្ធម្ម ។
- សទ្ធម្មប្បជ្ជោត (ស័ត-ធ័ម-ម័ប-បុ័ចជោត) ដំណើររុងរឿងនៃព្រះសទ្ធម្ម, ពន្លឺព្រះសទ្ធម្ម; ប្រទីបគឺព្រះសទ្ធម្ម, ព្រះសទ្ធម្ម ទុកដូចជាប្រទីបដ៏រុងរឿង ។ល។
Headley's Khmer-English Dictionary