Khmer Dictionary: សញ្ជាតិ
Chuon Nath's Khmer-Khmer Dictionary
-
សញ្ជាតិ
( ន.នាមសព្ទ )
[ស័ញ-ជា-តិ ឬ--ជាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការកើតឯង, ការដុះឯង, ការកើតតាមធម្មតា : ប្រព្រឹត្តទៅតាមសញ្ជាតិ ។ កន្លែងដែលកើត, ស្រុកកំណើត : មានសញ្ជាតិផ្សេងគ្នា ។ ឫសគល់កំណើត, ដើមកំណើត, ដើមចម : របស់នេះមានសញ្ជាតិមកអំពីអ្វី ? ។
- សញ្ជាតិញ្ញាណ (ស័ញ-ជា-តិញ-ញាន) សេចក្ដីដឹងដែលកើតតាមធម្មតាខ្លួនឯង ។ល។
Headley's Khmer-English Dictionary
-
សញ្ជាតិ
( n )
[saɲciet, saɲcieteʔ]
citizenship, nationality
-
សញ្ជាតិ
( n )
[saɲciet, saɲcieteʔ]
spontaneous creation / growth; natural creation
-
សញ្ជាតិ
( n )
[saɲciet, saɲcieteʔ]
original source, birth, origin