Khmer Dictionary: សក់
Chuon Nath's Khmer-Khmer Dictionary
-
សក់
( ន.នាមសព្ទ )
អាការៈមួយប្រភេទ ជាសរសៃល្អិតៗដុះលើក្បាលមនុស្សឬលើក្បាលសត្វពួកខ្លះ : កាត់សក់, សិតសក់,បួងសក់, កោរសក់; សក់សេះ ។
- សក់ក រោមរឹងសរសៃថ្លោសៗ ដុះលើដងកសេះ (ទីទៃពីសក់ក្បាលនិងសក់ស្វាយរបស់វាយ) ។
- សក់កណ្តាញ់ សក់ដែលក្រញាញ់ចាក់ស្រែះ ជាប់បេះមិនចេញដូចគេព្រលាំងជ័រ ។
- សក់ក្រញាញ់ សក់រួញរេញមិនរាប ។
- សក់គោលិទ្ធ (ព. ប្រ.) សក់បាក់ក្រាបរាបលើសាច់ក្បាលវៀចប៉ាន់ប៉ែវដោយអន្លើ ។
- សក់ពោត (ព. ប្រ.) សរសៃល្អិតៗ ទន់ល្មៃដែលកើតមាននៅខាងចុងផ្លែពោត មានសណ្ឋានស្រដៀងនឹងសរសៃសក់ ។
- សក់ព្រៃ សក់កំណើតដែលដុះលើក្បាលកូនខ្ចីតាំងពីនៅក្នុងផ្ទៃមាតាមក : មង្គលកោរសក់ព្រៃ ។
- សក់រួញអង្គាដី (ព. ប្រ.) សក់ស្លូតដែលរួញរមួលខ្ពស់ខ្លះទាបខ្លះ ។
- សក់ស្លូត (ព. ប្រ.) សក់មិនរួញមិនក្រញាញ់ មិនរបះរបើង ។ល។
Headley's Khmer-English Dictionary
-
សក់
( n )
[sɑk]
hair (of the head)
-
សក់
( adj )
[sɑk]
to be playful; frivolous; careless.
Reference: សក់ឡក់ -
សក់
( adv )
[sɑk]
playfully; frivolously; carelessly