Khmer Dictionary: សកវាទ៍
Chuon Nath's Khmer-Khmer Dictionary
-
សកវាទ៍
( ន.នាមសព្ទ )
[សៈកៈវ៉ា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សកវាទ “វាទៈរបស់ខ្លួន, ពំនោលខាងខ្លួន”; ស្វក + វាទ) សម្ដីខាងចំណែកខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកវាទី ផង) ។ ខ្មែរប្រើពាក្យ សកវាទ៍ នេះជាឈ្មោះបទចម្រៀងឆ្លើយឆ្លងមានចេញពាក្យផ្តើមថា សៈ កៈ វ៉ា ជាដរាប, សម្រាប់ច្រៀងក្នុងព្រះរាជពិធីចុះផែនៅថ្ងៃ ១៤, ១៥ កើតនិងថ្ងែ ១ រោច ខែកត្ដិក ក្នុងវេលាយប់ : ច្រៀងសកវាទ៍, បទសកវាទ៍ (សរសេរជា សកវាទ៍ ក៏បាន, អ. ថ. សៈកៈវ៉ា ដែរ) ។
Headley's Khmer-English Dictionary
-
សកវាទ៍
( n )
[saʔkaʔvaa, saʔkrɑvaa]
kind of song sung by royal singers on certain ceremonial occasions esp. during the Water Festival
-
សកវាទ៍
( n )
[saʔkaʔvaa, saʔkrɑvaa]
words or speech about oneself