Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
ស
( គុ.គុនសព្ទ )
ដែលមានសម្បុរដូចសំឡីកប្បាស : ព័ណ៌ស, សំពត់ស ។
- សក្បុស សណាស់ ។
- សត្រសុស សម៉ដ្ឋប៉ផូរ, សផូរផង់ ។
- សភ្លឺ សស្អាត ។
- សស្គុស សត្រសោល, សបរិសុទ្ធ ។
- សស្ងាច សភ្លឺមើលទៅឃើញស្ងាច ។ល។
-
ស
( កិ.កិរិយាសព្ទ )
ចាក់បុះព្រាវដោយស្ន :
- សត្រី ។ ព. ប្រ. សរកឲ្យឃើញ សង្កេតរកព្រាវៗ ដោយស្មានៗ ឲ្យឃើញ ។
-
ស
( កិ.កិរិយាសព្ទ )
សម្ដែងអាការឲ្យឃើញច្បាស់, បញ្ចេញបែបឲ្យឃើញជាក់ : សសេចក្ដី, សហេតុ ។
- ហែកកេរ្តិ៍ : សកេរ្តិ៍ ឬ សកេរ្តិ៍សគល់ ។ ព. ទ. បុ. សម្ដីសជាតិ មារយាទសត្រកូល សំនៀងភាសា សប្រាប់ឲ្យគេស្គាល់ជាតិឫកពាមារយាទ សម្រាប់ឲ្យគេស្គាល់ពូជត្រកូល ។
-
ស
ព្យញ្ជនៈ ទី ៣០ តាមលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ៥ ក្នុងសេសវគ្គ ឬអវគ្គ សម្រាប់ប្រើក្នុងភាសាបាលីនិងភាសាខ្មែរ, ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ។ តាមរបៀបព្យញ្ជនៈសម្រាប់ប្រើក្នុងភាសាសំស្រ្កឹតក្នុងសេសវគ្គ រៀងអក្សរ ឝ (ស-គ) ជាតាលុជៈ ត្រង់ទី ៥, ឞ (ស-ប) ជាមុទ្ធជៈត្រង់ទី ៦, ស (ស-ល) ជាទន្តជៈត្រង់ទី ៧ (រៀងជា យ រ ល វ ឝ ឞ ស) តួ ស នេះមានសំឡេងជាពីរគឺ ស និង ស៊ ។ សំ. បា. អ. ថ. សៈ ជាអឃោសៈ ។
Headley's Khmer-English Dictionary
-
ស
[sɑɑ]
30th letter of the Cambodian alphabet
-
ស
( adj )
[sɑɑ]
to be white, silver-colored (as polished metal); bright; clear / fair (of the complexion); pure, innocent; colorless
-
ស
( v )
[sɑɑ]
to prove, confirm, corroborate; to testify, give evidence; to show, reveal, bring out, expose; to probe, examine, determine
-
ស
( v )
[sɑɑ]
to harpoon, spear (using a ស្ន )
-
សក
( n )
[sɑɑ kɑɑ]
kind of white heron
-
សក
( v )
[sɑɑk]
to peel (off), remove / strip off (the outer covering of something, e.g. bark, peel, or husk); to shed the skin (of a reptile), moult
-
សកកាល
( n )
[saʔkaʔkaal]
era, epoch; date
-
សកញ៉ក
( adj )
[sɑɑk - ɲɑɑk]
to be cowardly, fearful (esp. referring to chickens)
-
សកញ៉ក
( adj )
[sɑɑk - ɲɑɑk]
to be lean, skinny; to be weak, sick; to be contorted, crumpled
-
សកដមគ្គ
( n )
[saʔkaʔdaʔmeak]
road, small road or pathway