Khmer Dictionary: លោកិយ
Chuon Nath's Khmer-Khmer Dictionary
-
លោកិយ
( គុ.គុនសព្ទ )
[--កិយ៉ៈ ឬ --កី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លៅកិក, លៅក្យ) ដែលមានក្នុងលោក; ដែលជាប់ទាក់ទងដោយលោក; សម្រាប់លោក ។ ព. ផ្ទ. លោកុត្តរ ។ ប្រើជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. --កិយ៉ៈ, ដូចជា :
- លោកិយចិត្ត ចិត្តរបស់លោកិយសត្វ ។
- លោកិយជន ឬ--មហាជន ជនឬមហាជនដែលមានក្នុងលោក ។
- លោកិយទ្រព្យ ឬ--សម្បត្តិ ទ្រព្យឬសម្បត្តិសម្រាប់លោកិយជន ។
- លោកិយធម៌ ធម៌សម្រាប់លោកិយសត្វធម្មតា ឬសណ្តាប់ធ្នាប់របស់លោកិយសត្វ ។
- លោកិយសត្ត ឬ--សត្វ សត្វដែលមានក្នុងលោក ។
- លោកិយសទ្ធា ជំនឿរបស់លោកិយជន; ការជឿកម្មផលរបស់លោកិយជន ។ល។
Headley's Khmer-English Dictionary