Khmer Dictionary: លុយ
Chuon Nath's Khmer-Khmer Dictionary
-
លុយ
( កិ.កិរិយាសព្ទ )
ដើរក្នុងទឹករាក់ : លុយទឹក ។ ដើរកាត់ឬដើរទន្រ្ទានចូល : លុយដំណាំ, ដើរលុយស្បូវ ។
- លុយលុក ឬ - លុកលុយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លុក) ។
-
លុយ
( ន.នាមសព្ទ )
លោហៈសណ្ឋានមូលតូចសំប៉ែត មានរូបភាពឬត្រានិងអក្សរជាសម្គាល់, សម្រាប់ប្រើចាយជាជំនួសប្រាក់; ក្នុងកម្ពុជរដ្ឋសម័យពីដើម មានតម្លៃ ២ សេននិង១សេន, សព្វថ្ងៃនេះ មានតែតម្លៃ១សេននិងកន្លះសេន; ហៅក្លាយមកពីពាក្យថា ល្វី (Louis) ដែលជាព្រះនាមនៃមហាក្សត្រិយ៍ប្រទេសបារាំងសែសក្នុងសម័យពីដើម... ។ ពាក្យសាមញ្ញហៅប្រាក់ដែលសម្រាប់ចាយវាយក្នុងកម្ពុជរដ្ឋសព្វថ្ងៃថា : គេមានលុយច្រើន, អស់លុយចាយរលីង ។ ចាស់ទុំលោកថា កុំហៅប្រាក់ពាន់ម៉ឺនថា លុយ ពីព្រោះមានតម្លៃតូចជាងប្រាក់ គឺកុំនិយាយបន្ទាបវត្ថុមានតម្លៃឲ្យថយថោក (ចាស់ៗថា មាត់ស៊ីអំបិលព្រហក់) ។
Headley's Khmer-English Dictionary
-
លុយ
( n )
[luy]
money; small change; coins
-
លុយ
( v )
[luy]
to wade, ford, walk through shallow water or vegetation
-
លុយ
( v )
[luy]
to run by or through, pass by, cross into