Khmer Dictionary: លុប
Chuon Nath's Khmer-Khmer Dictionary
-
លុប
( កិ.កិរិយាសព្ទ )
[លប់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ធ្វើឲ្យបាត់ស្នាម, ឲ្យបាត់គំនូស, ឲ្យបាត់លំអាន, ឲ្យបាត់រូប, ឲ្យបាត់ឈ្មោះ; ធ្វើឲ្យវិនាស, ឲ្យសូន្យ; បំបាត់មិនឲ្យមាន : លុបអក្សរ, លុបដាន, លុបឈ្មោះ ។ បំពេញក្រហូង, ជម្រៅ, រណ្តៅ ឲ្យបាត់ : លុបអណ្តូង, លុបរណ្តៅ ។ លាង, ជម្រះស្រលាប ដោយទឹក : លុបមុខ, លុបខ្លួន ។ គ្របលើ, លើសជាង : សម្ដីលុបលើ, សំឡេងឮលុបគេទាំងអស់ ។
- លុបគុណ បំបាត់គុណ គឺបំបាត់មិនឲ្យលេចឮថាគេមានគុណចំពោះខ្លួន ។ គុ. ដែលបំបាត់គុណគេ : មនុស្សលុបគុណគេ, សម្ដីលុបគុណ ។
- លុបថ្លុក (ព. ប្រ.) បំបាត់ដំណើរដើម ឬសម្ដីដើមមិនឲ្យលេចឮតទៅទៀត : និយាយលុបថ្លុក; សម្ដីលុបថ្លុក ។
- លុបមាត្រ លើសមាត្រ, ហួសកម្លាំង : លីធ្ងន់លុបមាត្រ; ខ្លាំងលុបមាត្រ ។
- លុបលាង ឬ - កាយកប់លុបលាង (ព. ប្រ.) បំបាត់ឲ្យសូន្យឈឹងឬបំបិទបំបាំងមិនឲ្យលេចឮ ។ល។ (សរសេរក្លាយជា លប់ តាមសូរសម្ដីក៏មាន គួរប្រើ លុប នេះវិញត្រឹមត្រង់តាមប្រភពនៃពាក្យ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោប>លោប ទៀតផង ។
Headley's Khmer-English Dictionary
-
លុប
( v )
[lup]
to erase, remove traces, delete, eliminate, scrape out, cross out, wipe off; to wash (esp. the face by splashing water on it), clean with a liquid; to destroy, ruin the reputation
-
លុប
( v )
[lup]
to fill up a hole or a pond
-
លុប
( v )
[lup]
to exceed, stand out
-
លុបន័យ
( n )
[luʔpaʔney]
method or rule for the abbreviation of words
See: លោបន័យ