Khmer Dictionary: រើប
Chuon Nath's Khmer-Khmer Dictionary
-
រើប
( កិ.កិរិយាសព្ទ )
(ឬ គុ.) ផ្ដើមរកកល់ជាជំងឺ; ដែលទើបនឹងងើបពីឈឺធ្ងន់ : ទើបនឹងបានជារើបៗ ។ ដែលស្គមណាស់ហើយ រកកល់ត្រឡប់មានសាច់មានឈាមឡើងវិញ : ពីដើមស្គមណាស់ ឥឡូវបានរើបសាច់បន្តិច ។ ចម្រើនបន្តិចៗឡើងវិញ : ទឹកជំនន់ស្រកទៅហើយ ឥឡូវបានរើបបន្តិចឡើងវិញ; លក់ដូរខាតស្ទើរតែនឹងរលំ ឥឡូវបានរើបបន្តិចៗឡើងវិញហើយ ។
Headley's Khmer-English Dictionary
-
រើប
( v )
[rəəp]
to get better, recover; to gain weight; to convalesce; to make slow gradual progress