Khmer Dictionary: រឹប
Chuon Nath's Khmer-Khmer Dictionary
-
រឹប
( កិ.កិរិយាសព្ទ )
ទាញសំរុកឲ្យចូលទៅមុខឬឲ្យថយក្រោយ : រឹបទូកចូល ។ អូសយកទ្រព្យសម្បត្តិរបស់អ្នកដែលមានទោស ដាក់ជារបស់រាជការ តាមលក្ខណៈច្បាប់បញ្ញត្ត : មានទោសត្រូវរឹប (ស. រិប) ។
- រឹបជាន់ សង្កត់សង្កិនជិះជាន់យកទ្រព្យសម្បត្តិឥតមានត្រាប្រណី ដាក់ជារបស់រាជការឬយកជាប្រយោជន៍ផ្ទាល់ខ្លួន ដោយអាងអាជ្ញាសឹកជាអំណាច ។
- រឹបអូស រឹបដោយអូសយករបស់ទ្រព្យតាមអំណាចច្បាប់ (ចំពោះតែច្បាប់បើកអំណាចឲ្យ) ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) របឹប>របឹប ផង) ។
Headley's Khmer-English Dictionary
-
រឹប
( v )
[rɨp]
to confiscate, seize; to plunder, pillage
-
រឹប
( v )
[rɨp]
to drag, pull
-
រឹប
( v )
[rɨp]
to fit tightly; to constrict, squeeze