Khmer Dictionary: រសាយ
Chuon Nath's Khmer-Khmer Dictionary
-
រសាយ
( កិ.កិរិយាសព្ទ )
របូតកំនួច, របូតចំណង : រសាយបង្វេច, រសាយបំណង ។
- រសាយកំហឹង បាត់ខឹង ។
- រសាយគំនិត អស់ផ្លូវគិត, ទាល់គំនិត ។
- រសាយចិត្ត អស់បំណង; ស្រាកស្រាលរយាលចាកសេចក្ដីស្រឡាញ់ ។
- រសាយជំនឿ បាត់ជឿឬអន់ជឿ ។
- រសាយដៃ អស់កម្លាំងដៃ, អស់ចង់កាន់ការនោះតទៅទៀត; ទាល់ផ្លូវទាល់ឧបាយ ។
- រសាយព្យាយាម ឃ្លាតចាកព្យាយាម, លែងចង់ខំប្រឹងតទៅទៀត ។ល។
Headley's Khmer-English Dictionary
-
រសាយ
( adj )
[rɔsaay]
to be relaxed, relieved, free of; to come untied, be unstrung; to be loose, detached, undone; to be deprived of; to be lax, negligent.
-
រសាយ
( v )
[rɔsaay]
to fall off, slip off; to slacken, abate; to calm down, cease being angry; to forfeit, lose; to run out of
-
រសាយ
( adj )
[rɔsaay]
to be scattered, dispersed
-
រសាយនវិទ
( n )
[reaʔsaayaʔnaʔvit]
chemistry
-
រសាយនវិទ្យា
( n )
[reaʔsaayaʔnaʔvityie]
chemistry; qualitative (chemical) analysis