Khmer Dictionary: របឹប
Chuon Nath's Khmer-Khmer Dictionary
-
របឹប
( ន.នាមសព្ទ )
អំពើរឹប គឺការរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកមានទោសធ្ងន់ដាក់ព្រះឃ្លាំងតាមអំណាចច្បាប់បញ្ញត្ត : មានទោសដល់របឹប ។ មនុស្សដែលមានទោសធ្ងន់ ត្រូវរាជការមុខក្រសួងកាត់ទោសមិនឲ្យនៅជាព្រៃងារ ដាក់ឲ្យទៅជាអ្នកងារ : កាត់ទោសដាក់ទៅជារបឹប; ពួករបឹប (ព. បុ.) ។ គុ. ដែលត្រូវរាជការរឹបឬដែលធ្លាក់ខ្លួនទៅជារបឹប : ទោសរបឹប, ទ្រព្យរបឹប, មនុស្សរបឹប (ព. បុ.) ។
- របឹបរឹបជាន់ ការរឹបជាន់ដោយអាជ្ញារបឹបឬរឹបជាន់ឲ្យទៅជាមនុស្សរបឹប (ច្បាប់បញ្ញត្តនេះ ក្នុងកម្ពុជរដ្ឋ លើកលែងចោលមិនឲ្យប្រើយូរហើយ) ។
Headley's Khmer-English Dictionary
-
របឹប
( n )
[rɔbəp]
confiscation, seizure (esp. of a criminal's property); person whose property has been confiscated; slave; criminal.
-
របឹប
( adj )
[rɔbəp]
to be punished by confiscation of property