Khmer Dictionary: ម្ដាយ
Chuon Nath's Khmer-Khmer Dictionary
-
ម្ដាយ
( ន.នាមសព្ទ )
[ជើង ដ]
មាតា, ម៉ែ ។
- ម្ដាយកូន ! ម៉ែកូន ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម៉ែ !) ។
- ម្ដាយក្មេក ម្ដាយរបស់ប្ដី ឬរបស់ប្រពន្ធ ។
- ម្ដាយចិញ្ចឹម ស្ត្រីដែលចិញ្ចឹមរក្សាទុកស្មើម្ដាយ ។
- ម្ដាយចុង ម្ដាយក្រោយ គឺប្រពន្ធចុងរបស់ឪពុក ។
- ម្ដាយដើម ទេវតា ឬបិសាចស្រីដែលជាម្ដាយពីក្នុងជាតិមុន ។
- ម្ដាយធម៌ ស្ត្រីមិនមែនញាតិដែលគេសុំធ្វើម្ដាយ ។
- ម្ដាយធំ ស្រ្តីដែលត្រូវជាបងរបស់មាតា ឬរបស់បិតា : ម្ដាយធំបង្កើត, ម្ដាយធំជីដូនមួយ, ម្ដាយធំជីទួតមួយ, ម្ដាយធំជីលួតមួយ... ។
- ម្ដាយបង្កើត ម្ដាយដែលបង្កើត ។
- ម្ដាយមីង ស្ត្រីដែលត្រូវជាប្អូនរបស់មាតា ឬរបស់បិតា : ម្ដាយមីងបង្កើត, ម្ដាយមីងជីដូនមួយ, ម្ដាយមីងជីទួតមួយ, ម្ដាយមីងជីលួតមួយ...។
- ម្ដាយមីងសន្ទៃ ម្ដាយមីងដែលជាញាតិឆ្ងាយហើយ ឬដែលជាញាតិពន្ធ (ព. សា.) ។
Headley's Khmer-English Dictionary