Khmer Dictionary: ព្រលប់
Chuon Nath's Khmer-Khmer Dictionary
-
ព្រលប់
( ន.នាមសព្ទ )
វេលាជាខាងដើមយប់ គឺពេលដែលទើបនឹងយប់ : ធ្វើការព្រលឹមទាល់ព្រលប់ ។
- ក្បាលព្រលប់ ដើមព្រលប់ គឺវេលាដែលទើបយប់រពឹលៗ (ព្រលប់តូច) ។
- ព្រលប់ធំ ចុងព្រលប់ គឺវេលាដែលចូលស៊ប់ជាយប់ហើយ ។
- ពន់ព្រលប់ ហួសពីព្រលប់ គឺវេលាបន្ទាប់ពីព្រលប់ធំទៅ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពន់ ផង) ។
Headley's Khmer-English Dictionary
-
ព្រលប់
( n )
[prɔlup]
dusk, twilight (The divisions of ព្រលប់ are: ព្រលប់ធំ early in the night, sometime after dusk, ក្បាលព្រលប់ at dusk, in the early evening, and ពន់ព្រលប់ at night)