Khmer Dictionary: ពួយ
Chuon Nath's Khmer-Khmer Dictionary
-
ពួយ
( កិ.កិរិយាសព្ទ )
ចោលប្លោង ឬបោះគ្រឿងសស្ត្រាឬអាវុធសំដៅអ្វីៗ : ពួយលំពែង, ពួយដំបង ។ ព. ប្រ. បំបោល, ពង្រឹត ឲ្យលឿនខ្លាំង ឬជក់ខ្យល់លឿនស្លៅ : បំផាយសេះពួយពេញល្បឿន; បើកក្ដោងពួយសំដៅកោះ ។ ហើរលឿនស្លៅដូចគេពួយ ឬសម្លបស្លាបទម្លាក់ខ្លួនចុះពេញកម្លាំង : លលកខ្មោចហើរពួយស្លៅ; ត្មាតពួយចុះ (បោះពួយ) ។
-
ពួយ
( ន.នាមសព្ទ )
ចម្រឹងឈើឬឫស្សីស្រួចដែលគេបោះភ្ជាប់នឹងសំបកដើមឈើធំ ធ្វើដូចជាបង្អោង ដើម្បីតោងជាន់ឡើងយកឃ្មុំជាដើម : ឡើងតាមពួយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បោះពួយ ផង) ។
Headley's Khmer-English Dictionary
-
ពួយ
( v )
[puəy]
to swoop down (as birds of prey)
-
ពួយ
( n )
[puəy]
wood or bamboo stakes driven into the trunk of a tree as aids to climbing
-
ពួយ
( v )
[puəy]
to throw (something long and pointed; e.g. a spear).
-
ពួយ
( clf )
[puəy]
for throws / casts
-
ពួយ
( v )
[puəy]
to urge on / incite (esp. to encourage someone to do something bad or violent); to hurry; to speed up; (of horses) to go at top speed
Eg. ពួយឲ្យអស់ដៃទៅ!: Go for it! (or 'Take whatever you can get!')