Khmer Dictionary: ប្រស្រ័យ
Chuon Nath's Khmer-Khmer Dictionary
-
ប្រស្រ័យ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រឝ្រយ ឬ ប្រាឝ្រយ; បស្សយ) សេចក្ដីស្នេហា, ស្រឡាញ់, រាប់អាន; សេចក្ដីគោរព; ដំណើរត្រូវអធ្យាស្រ័យគ្នា : មានប្រស្រ័យនឹងគ្នា, ធ្លាប់មានប្រស្រ័យនឹងគ្នា ។ ខ្មែរប្រើជា កិ. ឬ កិ. វិ. ថា “រាប់អាន; រាប់រក, រាក់ទាក់, សំណេះសំណាល” ក៏បាន : ត្រូវប្រស្រ័យនឹងគ្នា, ធ្លាប់ប្រស្រ័យនឹងគ្នា; និយាយប្រស្រ័យនឹងគ្នាទៅវិញទៅមក (ប្រើជា ប្រាស្រ័យ ក៏បាន) ។
Headley's Khmer-English Dictionary
-
ប្រស្រ័យ
See: ប្រាស្រ័យ