Khmer Dictionary: បើក
Chuon Nath's Khmer-Khmer Dictionary
-
បើក
( កិ.កិរិយាសព្ទ )
ទីទៃពីបិទ, ពីគ្រប, ខ្ទប់, រាំង គឺធ្វើឲ្យច្រហ, ឲ្យមានផ្លូវ មានទំនង; ព្រមឲ្យ; ចេញចាយ; បញ្ចេញ; បណ្ដោយតាម : បើកទ្វារ, បើកផ្លូវ, បើករបង, បើកប្រាក់...។
- បើកកប៉ាល់ ឬ - បើករថយន្ត ធ្វើម៉ាស៊ីនកប៉ាល់ ឬរថយន្តឲ្យដើរ កាន់ចង្កូតតម្រង់ឲ្យលឿនទៅតាមគន្លងតាមផ្លូវ ។
- បើកក្ដោង លើកក្ដោងឲ្យជក់ខ្យល់ទាញនាំនាវាឲ្យលឿនទៅ ។
- បើកដាក់ បើកប្រាក់ ឬបើករបស់អ្វីៗដាក់ឲ្យប្រើមានកំណត់ ។
- បើកដៃ បណ្ដោយឲ្យ... តាមត្រូវការ ។
- បើកទឹក ទម្លាយផ្លូវឲ្យទឹកហូរ ។
- បើកទូក ឬ - បើកល្វែង ពង្រីកទូកឬល្វែងឲ្យរីកធំជាងពីមុន ។
- បើកព្រះនេត្រ គូរ ឬឆ្លាក់សម្រេចឲ្យកើតបានជាភ្នែកទេវរូប ឬជាព្រះនេត្រព្រះពុទ្ធរូប (មុខការសម្រាប់ជាងគំនូរឬជាងឆ្លាក់រូប) ។
- បើកភ្នែក ព. ប្រ. យល់ជាក់ច្បាស់ ព្រមទាំងភ្ញាក់ខ្លួនប្រែគំនិត, មិនងងឹតដូចពីដើម ហាក់ដូចជាគេបើកភ្នែកមើលឃើញច្បាស់ ។
- បើកឱកាស បើកវេលាទំនេរឲ្យ ។
- បើកអំណាច បើកឲ្យធ្វើតាមអំណាចច្បាប់ ។ល។
Headley's Khmer-English Dictionary
-
បើក
( v )
[baək]
to open, uncover; to begin (e.g. a meeting); to free, release; to ease, relax; to raise (a sail)
Eg. ពាក្យ ញាំញី ខ្ញុំបើកនៅវចនានុក្រម ...។: I looked up the word -
បើក
( v )
[baək]
to grant access to, allow, permit, authorize; to issue, distribute; to get, receive; to withdraw (e.g. money from a bank); to cash
-
បើក
( v )
[baək]
to turn on (a faucet or electrical appliance such as a lamp)
-
បើក
( v )
[baək]
to drive, steer, pilot (a plane or a ship)