Khmer Dictionary: បាយ
Chuon Nath's Khmer-Khmer Dictionary
-
បាយ
( ន.នាមសព្ទ )
ភោជនាហារដែលចម្អិនដោយអង្ករស្ងោររំងាស់ហើយសម្រិត ឬសង្កត់យកទឹកចេញរួចផ្ងំឲ្យងំ : បាយខ្សាយ, បាយដំណើប ។ បរិភោគបាយ, ពីសាបាយ, ហូបបាយ, ទទួលទានបាយ, អាស្រ័យបាយ, ស៊ីបាយ ជាពាក្យហៅដោយសរុបរួមការបរិភោគភោជនាហារមានបាយជាដើម ក្នុងវេលាមួយតាមពេលកំណត់ ។
- ដាំបាយ គឺចម្អិនបាយ : ដាំបាយ ត្រូវដាក់អង្ករនិងទឹកលៃស្មានឲ្យល្មម កុំផាត់ទឹកបាយចោលព្រោះការផាត់បាយនាំឲ្យបាយមានឱជារសខ្សោយ (ពាក្យទំនើបថា នាំឲ្យខូចវីតាមីន) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វីតាមីន ទៀតផង ។ បាយ នេះជា ន. ប៉ុន្តែខ្មែរយើងប្រើក្នុងអត្ថន័យសាមញ្ញជា កិ. ថា បរិភោគ, ស៊ី ដោយរួបរួមជាការបរិភោគភោជនាហារក្នុងពេល, ច្រើននិយាយដោយខ្លីថា : អ្នកទាំងអស់គ្នា បាយហើយឬនៅ ? ទៅបាយឯណា ?; ម៍បាយជាមួយគ្នា ! ។ល។
Headley's Khmer-English Dictionary
-
បាយ
( n )
[baay]
cooked rice; food, meal.
-
បាយ
( v )
[baay]
to eat
Eg. លោកអញ្ជើញបាយហើយឬនៅ?: Have you eaten yet? -
បាយាស
( n )
[baayaah]
food containing milk; kind of Indian food consisting of a mixture of rice, milk, and spices
-
បាយ័ន
( n )
[baayoan]
Bayon (name of a monument at Angkor Thom)