Khmer Dictionary: ឌ
Chuon Nath's Khmer-Khmer Dictionary
-
ឌ
ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ៣ ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល ផ្សេងគ្នាពីសំឡេង ទ ទន្តជៈ , ជាសិថិលឃោសៈ (ខាង សំ. បា. អ. ថ. ឌ៎ៈ (ឌ៎ៈ ឌ៎្ហៈ), បើកមាត់រលាស់ចុងអណ្ដាតទៅខាងលើ, កុំឲ្យដូច ទៈ ទ្ហៈ ដែលរលាស់ចុងអណ្ដាតឲ្យប៉ះត្រង់ប្រទល់ធ្មេញ) ។ ព្យញ្ជនៈ ឌ នេះ, សម្រាប់ភាសា សំ. និង បា. ឃើញមានប្រើជា ដើមពាក្យ ឬជា មេពាក្យ ខ្លះបន្ដិចបន្ដួចដូចជា ឌំស “របោម”; ឌាក “ជ្រក់, ទឹកជ្រក់”; ឌាហ “សេចក្ដីក្ដៅក្រហាយ, សេចក្ដីអន្ទះអន្ទែង; ភ្លើង” ជាដើម; បើដាក់រៀងត្រង់កណ្ដាលឬត្រង់ខាងចុងនៃអក្សរឯទៀតនោះឃើញមានប្រើក្រែល ដូចជា ចណ្ឌ, ចណ្ឌាល, ប្រចណ្ឌ, បណ្ឌិត, ភណ្ឌៈ, មណ្ឌប, មណ្ឌល, សណ្ឌាស ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ); ឯភាសាខ្មែរយើងមិនមានប្រើសោះឡើយ, ដែលមានខ្លះនោះក៏សុទ្ធតែយកភាសាដទៃមកប្រើ ដូចពាក្យដែលមានតទៅនេះ ។
Headley's Khmer-English Dictionary
-
ឌ
[dɔɔ]
thirteenth letter of the Cambodian alphabet
-
ឌមជន
( n ) [deaʔmeaʔcʊən]
worker of the lowest class; barbarian
-
ឌាកិនី
( n ) [diekeʔnii]
female demon
-
ឌាឌិម
( n ) [diedɨm]
pomegranate
-
ឌាហរោគ
( n ) [diehaʔrouk]
high fever
-
ឌាំង
( adj ) [deaŋ]
to be big and strong
-
ឌិកតេ
( n ) [dɨktee]
dictation.
-
ឌិកតេ
( v ) [dɨktee]
to dictate
-
ឌិន
( n ) [dɨn]
metallic thread used for embroidery, tinsel
-
ឌីត
( adj ) [diit]
to be fashionable, stylish