Khmer Dictionary: ងាប់
Chuon Nath's Khmer-Khmer Dictionary
-
ងាប់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ស្លាប់, គាំង; និយាយចំពោះតែអនុបាទិន្នករូប មានឈើនិងគ្រឿងចក្រជាដើម : ឈើងាប់, ឫស្សីងាប់, នាឡិកាងាប់ ។ បើចំពោះឧបាទិន្នករូបមានមនុស្សជាដើម គឺជាពាក្យទ្រគោះ : អាចោរកំណាចនោះវាងាប់ទៅហើយ ។ ចំពោះសត្វតិរច្ឆាន គោងាប់, ក្របីងាប់ ។
- ងាប់គំនិត គឺផុត, ទាល់អស់ផ្លូវគិតតទៅទៀត ។ ព. គ. ថា : ស្លាប់គំនិត, ផុតគំនិត, ទាល់គំនិត, អស់គំនិត ។
Headley's Khmer-English Dictionary
-
ងាប់
( v )
[ŋoap]
to die (of animals or, crudely, of people); to stop, cease functioning / break down (of a machine).
-
ងាប់
( adj )
[ŋoap]
to be dead; paralyzed, inoperative
-
ងាប់
( v )
[ŋoap]
to dry up / wither (of plants); to be extinguished (of emotions)