Khmer Dictionary: គ្រាវ
Chuon Nath's Khmer-Khmer Dictionary
-
គ្រាវ
( កិ.កិរិយាសព្ទ )
បញ្ចេញសំឡេងឮរំពង អំពាវនាវហៅញី (ឆ្មា) : ឆ្មាគ្រាវ ។ ឆ្មាញីខ្លះក៏គ្រាវហៅឈ្មោលដែរ (មានខ្លះមួយៗ) ។
-
គ្រាវ
( គុ.គុនសព្ទ )
ដែលមានសូរធំគ្រោតគ្រាត (សំឡេង) : ក្មេងឡើងខ្លួនមានសំឡេងគ្រាវ គឺក្មេងប្រុសពេញជំទង់ ដែលប្រែសំឡេងមានសូរធំស្អា ខុសពីកាលនៅជាកូនក្មេង : កូនហ្នឹងកាលពីក្មេងវាមានសំឡេងល្អ ច្រៀងពីរោះណាស់ ឥឡូវសំឡេងវាគ្រាវ វាច្រៀងមិនពីរោះដូចពីក្មេងទេ ។
Headley's Khmer-English Dictionary