Khmer Dictionary: គេហស្សាមិក
Chuon Nath's Khmer-Khmer Dictionary
-
គេហស្សាមិក
( ន.នាមសព្ទ )
[គេហ័ស-សាមិក ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គ្ឫហស្វាមិក, គ្ឫ > គ្រឹ > គ្រឹហស្វាមិក) បុរសអ្នកម្ចាស់ផ្ទះ ។ ស្ត្រីជា គេហស្សាមិកា, គ្រឹហស្វាមិកា ។ ពាក្យសម្រាប់ប្រើក្នុងការតែងកាព្យ ដើម្បីឲ្យកវីងាយជ្រើសរើសពាក្យ, ដូចជា ប្រសិនបើកវីចង់តែងកាព្យថា : គេហស្សាមិក ភ្ញាក់ឡើងពីព្រឹក ចាត់ចែងកិច្ចការ ហៅកូនតូចធំ ស្រស់ស្រូបអាហារ រួចនឹងធ្វើការ គ្រប់ទីកន្លែង ។
- គេហស្សាមិកា ជាអ្នកឧស្សាហ៍ មើលផ្ទះសំបែង មិនឲ្យទាស់ឆ្គង នាទីខ្លួនឯង ជាអ្នកចាត់ចែង ក្រែងខ្វះនេះនោះ ។ (ប្រទេសណាមានភាសាសម្បូណ៌ អ្នកប្រទេសនោះ ងាយតែងសេចក្ដី ងាយនិយាយស្ដី, គ្រាន់តែពិបាករៀន ពិបាកចំណាំបន្ដិចប៉ុណ្ណោះ) ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
គេហស្សាមិក
[--i1--]
male head of a household