Khmer Dictionary: ឱឃៈ
Chuon Nath's Khmer-Khmer Dictionary
-
ឱឃ
( ន.នាមសព្ទ )
or ឱឃៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឱឃ) អន្លង់; ជំនន់; ទឹកដែលឡើងលិចជ្រៅ; កម្លាំងខ្សែទឹក; ទឹកដែលហូរសំយុងចុះខ្លាំង ។ ព. ប្រ. កិលេសដែលពន្លង់សត្វ, មាន ៤ យ៉ាងគឺ ១-
- កាមោឃៈ អន្លង់កាម; ២-
- ភវោឃៈ អន្លង់ភព; ៣-
- ទិដ្ឋោឃៈ អន្លង់ទិដ្ឋិ; ៤-
- អវិជ្ជោឃៈ អន្លង់អវិជ្ជា (ព. ពុ.) ។
- ធ្លាក់ឱឃៈ (ព. ប្រ.) ធ្លាក់ក្នុងសេចក្ដីវិនាសធំ ។
- ហែលក្នុងឱឃៈ (ព. ប្រ.) អន្ទោលកើតស្លាប់ឥតឈប់ឥតស្រាក (ព. ពុ.) ។
- អាងឱឃៈ (ព. ប្រ.) អាងមានទីជ្រកទីស្នាក់ពឹងពាក់ពំនាក់លើអ្នកធំ (ដូចជាត្រីអាងអន្លង់ទឹកជ្រៅ) ។
- ឱឃសង្សារ ឬ
- --សំសារ (--ស័ង-សា) ការអន្ទោលកើតស្លាប់នៅក្នុងអន្លង់ (ទាំងបួន) ព. ពុ. ។ល។
Headley's Khmer-English Dictionary
-
No matching entries found!