Khmer Dictionary: ឮសាយ
Chuon Nath's Khmer-Khmer Dictionary
-
ឮសាយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ដែលមានកេរ្តិ៍ឈ្មោះពីរោះល្បីលេចឮសាយសុសសព្វទិសានុទិស : កេរ្តិ៍ឈ្មោះឮសាយ; រុងរឿង, ថ្កើងថ្កាន : លោកឮសាយសប្បាយអស្ចារ្យណាស់ ។ ច្រើនប្រើលាយក្នុងកាព្យ, ដូចជា : អាពុកនិងម្តាយ នូវញាតិទាំងឡាយ សប្បាយពន់ពេក ព្រោះឮថាកូន ឮសាយចម្លែក គេអរអនេក ឯកឥតគណនា ។ ន. ព្រះមហាក្សត្រិយ៍ : ព្រះឮសាយ ទ្រង់ចំណាយព្រះរាជទ្រព្យជាទានបរិច្ចាគ... ។ សរសេរជា លឺសាយ ក៏បាន ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ឮសាយ
[lɨɨ saay]
to be renowned, very popular; to be glorious
-
ឮសាយ
[lɨɨ saay]
king