Khmer Dictionary: ឫសី
Chuon Nath's Khmer-Khmer Dictionary
-
ឫសី
( ន.នាមសព្ទ )
[រឹ-សី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឫឞិ; ឥសិ “អ្នកស្វែងសីលាទិគុណ, អ្នកស្វែងសីលធម៌”) អ្នកបួស, ឥសី, តាបស; កវីអ្នកតែងវេទ, តែងមន្ត; អ្នកប្រាជ្ញ ។ ខាងពុទ្ធសាសនាហៅ ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តថា ឫសី ឬឥសី ដែរ ព្រោះពុទ្ធាទិបណ្ឌិតទាំងនោះជាអ្នកស្វែងគុណធម៌ មានសីលគុណជាដើម ។
- ឫសីកូល (សំ. ឫឞិកុល) ត្រកូលឬវង្សអ្នកប្រាជ្ញ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥសី ផង) ។
-
ឫសីប្លែងសារ
( ន.នាមសព្ទ )
or ឥសីប្លែងសារ
ឈ្មោះវិធីសរសេរសំបុត្រប្លែងរបៀបអក្សរបំបាំងសេចក្ដី, ជាចំណេះរបស់ខ្មែរក្នុងបុរាណសម័យ, មានច្រើនបែប; មុនដំបូងត្រូវសរសេរសេចក្ដីឲ្យច្បាស់លាស់តាមធម្មតាសិន, ត្រូវប្រើបានចំពោះតែឃ្លារបះខ្លីៗឲ្យល្មមរាប់អក្សរស្រង់បានងាយ, រួចហើយ ត្រូវរាប់អក្សរបណ្ដោយពីដើមទៅចុង ដកយកមួយតួម្ដងៗ តាមកំណត់ចំនួនមកសរសេររៀបរៀង, ស្រៈបាំងឈើ និងលេខ និងសូន្យ (០) ក៏រាប់យកជាអក្សរមួយតួៗដែរ តែវិសជ៌នីយមិនរាប់, រួចដាក់លេខត្រង់ខាងដើមឃ្លារបះថា “២ ឬ ៣, ៤, ៥” ជាដើម ជាសញ្ញាឲ្យអ្នកទទួលសំបុត្រនោះ អាចស្រង់អក្សរសរសេររៀបរៀងយកសេចក្ដីបានដោយងាយ ។ កាលដែលរាប់ដកអក្សរប្លែងបំបាំងសេចក្ដីហៅថា ដក, ដល់រាប់អក្សរស្រង់ឲ្យឃើញជាសេចក្ដីវិញ ហៅថា ស្រង់; ដក-ស្រង់ មានចំនួនស្មើគ្នាក៏មាន ខុសគ្នាក៏មាន, ដែលមានចំនួនខុសគ្នា បើចង់ប្រើផ្លាស់ប្ដូរយកបែបដកជាស្រង់ ឬបែបស្រង់ជាដកក៏បាន ។ ដក ៣ ស្រង់ ៣ ដូចជា : ល្អក្រចិមិយូត្តនរ > ចិត្តល្អមិនក្រយូរ (មាន ៨ អក្សរ), កាលដែលដក ត្រូវរាប់ពី ចិ ដល់ ល្អ ដក ល្អ, ពី មិ ដល់ ក្រ ដក ក្រ, ... ពី ល្អ ដល់ ន ដក ន, ពី ក្រ ដល់ រ ដក រ, ត្រូវរាប់ដកបន្តគ្នា ៨ សាឲ្យទាល់តែគ្រប់ទាំង ៨ អក្សរឥតមានផ្ទួន (បើមានផ្ទួនលើតួដដែលណាមួយ ទុកជាខុស); ដល់វេលាស្រង់ក៏ដូចគ្នា, ត្រូវរាប់ពី ល្អ ដល់ ចិ ស្រង់ ចិ,... ពី ត្ត ដល់ រ ស្រង់ រ ។ ដក ២ ស្រង់ ៤ ដូចជា : ចះនច េមិឈ្នះង់ > ចេះមិនឈ្នះចង់ (មាន ៧ អក្សរ), ឬ ដក ៤ ស្រង់ ២ ជា នឈ្នេះចះចមិង់ ក៏បាន, បើចង់ ដក ៣ ស្រង់ ៥ ឬ ដក ៥ ស្រង់ ៣ វិញក៏បាន ។ ដក ៣ ស្រង់ ៩ ដូចជា : ពីក់រខ្លួក្រេជាស់អំអាល្អបន > អំពើអាក្រក់ល្អជារបស់ខ្លួន (មាន ១៣ អក្សរ ) ។ ដក ៤ ស្រង់ ៧ ដូចជា : ង់ល្ងេបសទីខ្មាចេះ > ខ្មាសល្ងង់ទើបចេះ (មាន ៩ អក្សរ) ។ ដក ៧ ស្រង់ ៧ ដូចជា : ប្រាលខ្ញុំតេ ៥ អាក់សិខ្ចីរៀឲ្យ ០ ណិ ១ ន > អាណិតឲ្យខ្ញុំខ្ចីប្រាក់១៥០ រៀលសិន (មាន ១៦ អក្សររាប់ទាំងសូន្យផង) ។ វណ្ណយុត្តដែលប្រើដាច់ដោយខ្លួនពីតួអក្សរ ដូចជា ?; ! ជាដើម ក៏ត្រូវរាប់យកជាអក្សរមួយតួៗដែរ; បើត្រូវការសរសេរថា ទៅមុនចុះ កុំចាំខ្ញុំ ! ត្រូវសរសេរជា ៧ នខ្ញុំមុចាំទៅកុំចេះ ! (គឺប្រាប់ថាឲ្យសង់ ៧); ឬសរសេរជា ៤ ចាំចុះមុេខ្ញុំកុំនទៅ ! ក៏បាន (គឺប្រាប់ថាឲ្យស្រង់ ៤); លេខដែលបង់ខាងដើមឃ្លារបះ បើដាក់ក្នុងវង់ក្រចកជា (៧) ឬ (៤) ដូច្នេះក៏បាន ។
-
ឫសីផ្សំស្រេច
( ន.នាមសព្ទ )
or ឥសីផ្សំស្រេច
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះឈើមួយប្រភេទ ស្លឹកឆែកៗ មានព័ណ៌ផ្សេងៗច្រើនបែប, ប្រើធ្វើជាថ្នាំរំងាប់រោគ ។
Headley's Khmer-English Dictionary
-
ឫសី
( n )
[rɨʔsəy]
- detail »
hermit, ascetic; priest; scholar
-
ឫសី
( n )
[rɨʔsəy]
- detail »
ancient Cambodian word game involving the scrambling and unscrambling of the letters in a word or sentence; encoded message. (There may be an almost infinite number and variety of rules. One rule is ដកបីស្រង់បី which means `3 by 3,' that is, the letters of the encoded message are to be extracted in threes, thus: ល្អក្រចិមិយូត្តនរៈ the first third letter is ចិ, then ត្ត then ល្អ (counting ន as 1 and រ as 2, then going back to the beginning. The decoded version of the above is ចិត្តល្អមិនក្រយូរ )
Reference: ឫសីប្លែងសារ