Khmer Dictionary: ឥសី
Chuon Nath's Khmer-Khmer Dictionary
-
ឥសី
ពាក្យប្រើឃ្លាតក្លាយមកពី ឥសិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫសី និង ឥសិ) ។
-
ឥសីប្លែងសារ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫសីប្លែងសារ) ។
-
ឥសីផ្សំស្រេច
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫសីផ្សំស្រេច និង ឥសីភេសជ្ជ) ។
-
ឥសីភទ្ទ
( ន.នាមសព្ទ )
[--ភ័ត]
or #NAME?
( បា. ស.បាលីភាសាសន្មត )
(បា. សំ.) (ឥសិ “ឥសី” + ភទ្ទ “ចម្រើន; កល្យាណ”; ឫឞិ + ភទ្រ) ឋានន្តរមន្រ្តីចាងហ្វាងក្រុមបារគូបុរោហិត, ទី ឲកញ៉ាឬទី សម្តេច ក៏មាន : ឲកញ៉ាឥសីភទ្ទ ឬ សម្តេចឥសីភទ្ទ; ចួនប្រើពាក្យ ព្រះ ផ្សំផងក៏មាន : ឲកញ៉ាព្រះឥសីភទ្ទ ឬ សម្តេចព្រះឥសីភទ្ទ; ក្នុងបុរាណសម័យចួនកាលប្រើជា --ឥសីភទ្ទាធិបតី ឬ --ឥសីភទ្រាធិបតី ក៏មាន ។
-
ឥសីភេសជ្ជ
( ន.នាមសព្ទ )
[--សាច់]
( បា. ស.បាលីភាសាសន្មត )
(បា.) (ឥសិ “ឥសី” + ភេសជ្ជ “ថ្នាំរម្ងាប់រោគ”) ឈ្មោះថ្នាំរម្ងាប់រោគសម្រាប់ព្រះរាជាក្នុងបុរាណសម័យ ។ ឈ្មោះឈើមួយប្រភេទសម្រាប់ប្រើជាថ្នាំរម្ងាប់រោគ : ដើមឥសីភេសជ្ជ គឺដើមឥសីផ្សំស្រេច ។
Headley's Khmer-English Dictionary